








ផ្ទះបន្លែធម្មជាតិយើងខ្ញុំ មានគោលការណ៍ផ្គត់ផ្គង់តែបន្លែដែលមានគុណភាព និងមិនមានជាតិគីមី ដើម្បីធានាអោយប្រាកដថា អតិថិជនដែលបានទទួលទានបន្លែរបស់យើងហើយ នឹងពោរពេញទៅដោយអាហារូបត្ថម្ភ និងមានសុខភាពល្អ ។
យើងខ្ញុំ ដាំបន្លែជាច្រើនមុខដោយខ្លួនឯង ដូចជាស្ពៃក្ដោប ខាត់ណាឈើ ខាត់ណាផ្កា ប៉េងប៉ោះ ត្រកួន ត្រសក់ ជីវ៉ាន់ស៊ុយ និងបន្លែជាច្រើនមុខទៀត ដោយលោកគ្រូព្រឹទ្ធាចារ្យ សុខ សុផល ដែលជាអ្នកគ្រប់គ្រង និងអ្នកផ្តល់ប្រឹក្សាបច្ចេកទេសក្នុងការដាំបន្លែដោយប្រើជីធម្មជាតិ ។ នៅក្នុងការដាំបន្លែទាំងនោះ យើងប្រើតែជីកំប៉ុស្ដិ៍ ដែលផលិតនៅទីតាំងរបស់យើងផ្ទាល់តែប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ដើម្បីផ្គត់ផ្គង់អោយបានគ្រប់តម្រូវការរបស់អតិថិជន យើងខ្ញុំក៏បានសហការជាមួយសហករណ៍បន្លែគ្មានជាតិគីមីជាច្រើននៅក្នុងសហគមន៍ផងដែរ ។

យើងខ្ញុំមានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃនៅក្នុងរាជធានីភ្នំពេញ ដោយបងប្អូនទាំងអស់គ្នាគ្រាន់តែទូរស័ព្ទមកកាន់យើងខ្ញុំតាមរយៈលេខ ០៩៩ ៥១៧ ៨៨១ ដើម្បីធ្វើការបញ្ជាទិញអស់ចាប់ពី ៤០.០០០ រៀលឡើងទៅ ។